About

We wish to share what are good to you!

Followers

Thursday, February 27, 2020

thumbnail

Coronavirus

មេរោគខូរ៉ូណា

ចំពោះ ចំនួនអ្នកឆ្លងប្រចាំថ្ងៃ សូមចុចលើរូបខាងក្រោម:

ផែនទីពីប្រទេសដែលមានឆ្លងមេរោគខូរ៉ូណា (ប្រភព Chanel News Asia), (3/2/2020)

មានប្រទេសជាច្រើនកំពុងជួបបញ្ហាមេរោគខូរ៉ូណា (Coronavirus or Covid-19) ហើយគេពុំទាន់ស្គាល់អត្តសញ្ញានមេរោគនេះច្បាស់លាស់នៅលើយទេ (ថ្ងៃដែលសរសេរ ថ្ងៃទី ២៨ ខែកុម្ភះ ឆ្នាំ ២០២០)។ ការប្រុងប្រយ័ត្នផ្ទាល់ខ្លួនគឺជាកត្តាចាំបាច់បំផុត។ ខាងក្រោមនេះជាការណែនាំពីការតាមដានសុខភាពប្រចាំថ្ងៃរបស់អ្នក។ ការណែនាំនេះ ដកស្រង់ពី ការណែនាំរបស់រដ្ឋបាលក្រុងហុកកៃដូ ប្រទេសជប៉ុន។
  1. រោគសញ្ញាបថមមានដូចជា គ្រុណក្ដៅ ឈឺក ក្កកជាប់ជាប្រចាំប្រហែលមួយសប្តាហ៍ នឹងមានអាការអស់កំលាំងល្ហិតល្ហៃ។ អ្នកអាចមានអាការទាំងនេះ ប្រហែល ៥ ទៅ ៦ថ្ងៃសំរាប់ករណីជាច្រើន តែមានករណីខ្លះពី ១ ទៅ ១២ថ្ងៃកន្លះ។ បន្តែក្រោយៗមក តាមកាសែត រ៉យទឺ (Reuters) បង្ហាញថា អ្នកឆ្លងត្រូវការពេលប្រហែល ២៧ ថ្ងៃទើបដឹងថាគេមានផ្ទុកមេរោគខូរ៉ូណានេះ។ នេះដោយសារតែ ស្ថានភាពសុខភាពរបស់បុគ្កលម្នាក់ៗខុសៗគ្នា អ្នកខ្លះ មានសុខភាពល្អ អ្នកខ្លះ មានសុខភាពមិនល្អ។ 
  2. អ្នកមាអាការគ្រុនក្ដៅ ហើយកំដៅខ្លួនរបស់អ្នកមានកំដៅចាប់ពី 37.5 ដឺក្រេឡើងទៅ ព្រមទាំងមានអាការក្ដៅជាប់ៗគ្នាចាប់ពី ៤ថ្ងៃឡើងទៅ។ អ្នកគួរតែបូករួមទាំងករណីដែលអ្នកបានប្រើប្រាស់ថ្នាំបញ្ចុះកំដៅនាៗ នាកំឡុងពេលនៃការតាមដានសុខភាពរបស់អ្នក។​ ចំពោះមនុស្សធម្មតា សីតុណ្ហភាពរបស់អ្នកដូចក្នុងតារាងខាងក្រោម។ របៀបវាសសីតុណ្ហាភាពប្រចាំថ្ងៃ សូមចុចទីនេះ​!
  3. អ្នកអស់កំលាំងខ្លាំង ព្រមទាំងពិបាកដកដង្ហើម។

សំរាប់សកម្មភាពប្រចាំថ្ងៃ អ្នកគួរលាងសំអាតដៃជាមួយសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ កុំយកដៃអ្នកដែលអ្នកគិតថាមិនស្អាតប៉ះមាត់ ភ្នែក ឬច្រមុះ។ អ្នកគួរបាញ់អាល់កុលតាមសំលៀកបំពាក់ ស្បែកជើង មុនចូលផ្ធះ មុនពេលចំអិនម្ហូបអាហារ នឹងមុនពេលទទួលទានអាហារ។ អ្នកគួរមានទំលាប់ខ្ទប់មុខរាល់ពេលដែលអ្នកក្អក កណ្ដាស់ ឬឈ្លក់ បន្ទាប់មក លាងសំអាតដៃរបស់អ្នកអោយស្អាត មុនពេលអ្នកទៅប៉ះពាល់របស់ផ្សេងៗ ឬប៉ះពាល់អ្នកដទៃ។ ពាក់ប៉ាសបើអ្នកមានជំងឺផ្ដាសាយ ហ៊ារសំបោរ ឬគ្រុនក្ដៅ។ ករណីអ្នកមិនទុកចិត្ត អ្នកពុំគួរទៅកន្លែងដែលមានហ្វូងមនុស្ស ឬទីប្រជុំជនដែលមានមនុស្សទៅមកច្រើននោះទេ។ សូមថែរក្សាសុខភាពទាំងអស់គ្នា នឹងសូមអោយមានសុខភាពល្អទាំងអស់គ្នា។

ចំពោះអត្ថបទដើម: Information Regarding COVID-19 ឬ ទីនេះ!


Let fight for a safe life for this 2020!​

=> ការតាមដានសីតុណ្ហភាពរបស់រាងកាយ





x

Tuesday, February 25, 2020

thumbnail

សីតុណ្ហាភាពក្នុងខ្លួនសំរាប់មនុស្សសុខភាពធម្មតា

ការតាមដានសីតុណ្ហភាពរបស់រាងកាយ

ការតាមដានសុខភាពប្រចាំថ្ងៃជារឿងសំខាន់ ជាពិសេសក្នុងកំឡុងពេលបច្ចុប្បន្នដែលពិភពលោកកំពុងជួបវិបត្តិបញ្ហាមេរោគខូរ៉ូណា ឬ ខូវីដ-19 (Covid-19)។ សំរាប់ខ្ញុំដែលកំពុងរស់នៅប្រទេសជប៉ុន ខេត្តហុកកៃដូ ដែលជាខេត្តមួយមានរដូវត្រជាក់វែង (កំឡុងខែ ១១ ទៅចុងខែ ៣) ការតាមដានសុខភាព នឹងតំហែររក្សាសុខភាពប្រចាំថ្ងៃជារឿងសំខាន់បំផុត។ 


តារាងខាងក្រោមជាសីតុណ្ហភាពសំរាប់មនុស្សសុខភាពធម្មតា សំរាប់ក្មេង វ័យកណ្ដាល និងវ័យចំណាស់:


១. ការវាស់តាមមាត់


 ២. ការវាស់តាមរន្ធគូដ (សំរាប់កុម៉ារអាយុក្រោម៣ឆ្នាំ)


.​ ការវាស់តាមក្លៀក


៤.ការវា់តាមត្រចៀក


ដើម្បីតាមដានសីតុណ្ហភាពក្នុងខ្លួនអោយបានទៀងទាត់ ខ្ញុំទិញប្រដាប់វាស់កំដៅមួយ ដែលមានតំលៃទូទៅចាប់ពី ១០$ ឡើងទៅ។ របៀបវាស់កំដៅ ជាការងាយស្រួលបំផុត។​ ប្រដាប់វាស់កំដៅមានច្រើនប្រភេទ តែមួយនេះសំរាប់វាស់ដាក់នៅក្លៀក។​ របៀបប្រើដូចខាងក្រោម:



.​ ​ដកប្រដាប់វាសើចេញពីស្រោម ហើយចុចបើក ចាំដល់វាចេញលេខ ដូចក្នុងរូប



២. ដាក់ចូលក្នុងក្លៀក រហូតវាបញ្ចេញសំលេង ដែលត្រូវការពេលប្រហែលជាង ១នាទី 



៣. សីតុណ្ហភាពខ្លួនរបស់អ្នកបង្ហាញនៅក្នុងប្រដាប់វាស់ដូចរូបខាងក្រោម។ បន្ទាប់មកជូតសំអាតចុងប្រដាប់វាស់ជាមួយសំលីអាលកុល ក្រដាស់ ឬក្រណាត់ស្អាត។ 



សូមអោយមានសុខភាពល្អទាំងអស់គ្នា។ 


ចង់ដឹងពី:


Easy Tools for Computer Screen Capture

វេបសាយសំរាប់ទាញយកសៀវភៅហ្រ្វីស្រប់ច្បាប់

Get ABC book for kids






Thursday, February 6, 2020

thumbnail

Easy Tools for Computer Screen Capture


Easy Tools for Computer Screen Capture


1. Ctrl + Prt Scm Sys Rq and paste to Paint/Word/Excel/PowerPoint/GIMP/PhotoScape/Facebook/Telegram...


2. Snipping Tools

>> Start => Snipping tools and Paste to Paint/Word/Excel/PowerPoint/GIMP/PhotoScape/Facebook/Telegram... 


Programs to paste on after you capture the picture:


Paint


Word/Excel/PowerPoint


GIMP


PhotoScape


Facebook


Telegram






Saturday, February 1, 2020

About