ការតាមដានសីតុណ្ហភាពរបស់រាងកាយ
ការតាមដានសុខភាពប្រចាំថ្ងៃជារឿងសំខាន់ ជាពិសេសក្នុងកំឡុងពេលបច្ចុប្បន្នដែលពិភពលោកកំពុងជួបវិបត្តិបញ្ហាមេរោគខូរ៉ូណា ឬ ខូវីដ-19 (Covid-19)។ សំរាប់ខ្ញុំដែលកំពុងរស់នៅប្រទេសជប៉ុន ខេត្តហុកកៃដូ ដែលជាខេត្តមួយមានរដូវត្រជាក់វែង (កំឡុងខែ ១១ ទៅចុងខែ ៣) ការតាមដានសុខភាព នឹងតំហែររក្សាសុខភាពប្រចាំថ្ងៃជារឿងសំខាន់បំផុត។
តារាងខាងក្រោមជាសីតុណ្ហភាពសំរាប់មនុស្សសុខភាពធម្មតា សំរាប់ក្មេង វ័យកណ្ដាល និងវ័យចំណាស់:
១. ការវាស់តាមមាត់
៣. ការវាស់តាមក្លៀក
៤.ការវា់តាមត្រចៀក
ដើម្បីតាមដានសីតុណ្ហភាពក្នុងខ្លួនអោយបានទៀងទាត់ ខ្ញុំទិញប្រដាប់វាស់កំដៅមួយ ដែលមានតំលៃទូទៅចាប់ពី ១០$ ឡើងទៅ។ របៀបវាស់កំដៅ ជាការងាយស្រួលបំផុត។ ប្រដាប់វាស់កំដៅមានច្រើនប្រភេទ តែមួយនេះសំរាប់វាស់ដាក់នៅក្លៀក។ របៀបប្រើដូចខាងក្រោម:
១. ដកប្រដាប់វាសើចេញពីស្រោម ហើយចុចបើក ចាំដល់វាចេញលេខ ដូចក្នុងរូប
២. ដាក់ចូលក្នុងក្លៀក រហូតវាបញ្ចេញសំលេង ដែលត្រូវការពេលប្រហែលជាង ១នាទី
៣. សីតុណ្ហភាពខ្លួនរបស់អ្នកបង្ហាញនៅក្នុងប្រដាប់វាស់ដូចរូបខាងក្រោម។ បន្ទាប់មកជូតសំអាតចុងប្រដាប់វាស់ជាមួយសំលីអាលកុល ក្រដាស់ ឬក្រណាត់ស្អាត។
សូមអោយមានសុខភាពល្អទាំងអស់គ្នា។
ចង់ដឹងពី:
Easy Tools for Computer Screen Capture
វេបសាយសំរាប់ទាញយកសៀវភៅហ្រ្វីស្រប់ច្បាប់
Get ABC book for kids
February 25, 2020
Tags :
4.Health
,
សុខភាពប្រចាំថ្ងៃ
Subscribe by Email
Follow Updates Articles from This Blog via Email
No Comments