មេរោគខូរ៉ូណា
ចំពោះ ចំនួនអ្នកឆ្លងប្រចាំថ្ងៃ សូមចុចលើរូបខាងក្រោម:
មានប្រទេសជាច្រើនកំពុងជួបបញ្ហាមេរោគខូរ៉ូណា (Coronavirus or Covid-19) ហើយគេពុំទាន់ស្គាល់អត្តសញ្ញានមេរោគនេះច្បាស់លាស់នៅលើយទេ (ថ្ងៃដែលសរសេរ ថ្ងៃទី ២៨ ខែកុម្ភះ ឆ្នាំ ២០២០)។ ការប្រុងប្រយ័ត្នផ្ទាល់ខ្លួនគឺជាកត្តាចាំបាច់បំផុត។ ខាងក្រោមនេះជាការណែនាំពីការតាមដានសុខភាពប្រចាំថ្ងៃរបស់អ្នក។ ការណែនាំនេះ ដកស្រង់ពី ការណែនាំរបស់រដ្ឋបាលក្រុងហុកកៃដូ ប្រទេសជប៉ុន។
- រោគសញ្ញាបថមមានដូចជា គ្រុណក្ដៅ ឈឺក ក្កកជាប់ជាប្រចាំប្រហែលមួយសប្តាហ៍ នឹងមានអាការអស់កំលាំងល្ហិតល្ហៃ។ អ្នកអាចមានអាការទាំងនេះ ប្រហែល ៥ ទៅ ៦ថ្ងៃសំរាប់ករណីជាច្រើន តែមានករណីខ្លះពី ១ ទៅ ១២ថ្ងៃកន្លះ។ បន្តែក្រោយៗមក តាមកាសែត រ៉យទឺ (Reuters) បង្ហាញថា អ្នកឆ្លងត្រូវការពេលប្រហែល ២៧ ថ្ងៃទើបដឹងថាគេមានផ្ទុកមេរោគខូរ៉ូណានេះ។ នេះដោយសារតែ ស្ថានភាពសុខភាពរបស់បុគ្កលម្នាក់ៗខុសៗគ្នា អ្នកខ្លះ មានសុខភាពល្អ អ្នកខ្លះ មានសុខភាពមិនល្អ។
- អ្នកមាអាការគ្រុនក្ដៅ ហើយកំដៅខ្លួនរបស់អ្នកមានកំដៅចាប់ពី 37.5 ដឺក្រេឡើងទៅ ព្រមទាំងមានអាការក្ដៅជាប់ៗគ្នាចាប់ពី ៤ថ្ងៃឡើងទៅ។ អ្នកគួរតែបូករួមទាំងករណីដែលអ្នកបានប្រើប្រាស់ថ្នាំបញ្ចុះកំដៅនាៗ នាកំឡុងពេលនៃការតាមដានសុខភាពរបស់អ្នក។ ចំពោះមនុស្សធម្មតា សីតុណ្ហភាពរបស់អ្នកដូចក្នុងតារាងខាងក្រោម។ របៀបវាសសីតុណ្ហាភាពប្រចាំថ្ងៃ សូមចុចទីនេះ!
- អ្នកអស់កំលាំងខ្លាំង ព្រមទាំងពិបាកដកដង្ហើម។
សំរាប់សកម្មភាពប្រចាំថ្ងៃ អ្នកគួរលាងសំអាតដៃជាមួយសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ កុំយកដៃអ្នកដែលអ្នកគិតថាមិនស្អាតប៉ះមាត់ ភ្នែក ឬច្រមុះ។ អ្នកគួរបាញ់អាល់កុលតាមសំលៀកបំពាក់ ស្បែកជើង មុនចូលផ្ធះ មុនពេលចំអិនម្ហូបអាហារ នឹងមុនពេលទទួលទានអាហារ។ អ្នកគួរមានទំលាប់ខ្ទប់មុខរាល់ពេលដែលអ្នកក្អក កណ្ដាស់ ឬឈ្លក់ បន្ទាប់មក លាងសំអាតដៃរបស់អ្នកអោយស្អាត មុនពេលអ្នកទៅប៉ះពាល់របស់ផ្សេងៗ ឬប៉ះពាល់អ្នកដទៃ។ ពាក់ប៉ាសបើអ្នកមានជំងឺផ្ដាសាយ ហ៊ារសំបោរ ឬគ្រុនក្ដៅ។ ករណីអ្នកមិនទុកចិត្ត អ្នកពុំគួរទៅកន្លែងដែលមានហ្វូងមនុស្ស ឬទីប្រជុំជនដែលមានមនុស្សទៅមកច្រើននោះទេ។ សូមថែរក្សាសុខភាពទាំងអស់គ្នា នឹងសូមអោយមានសុខភាពល្អទាំងអស់គ្នា។
ចំពោះអត្ថបទដើម: Information Regarding COVID-19 ឬ ទីនេះ!
Let fight for a safe life for this 2020!
=> ការតាមដានសីតុណ្ហភាពរបស់រាងកាយ
x